ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង១ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះនិស្សិតជយលាភីមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ បន្ទាប់ពីបានខិតខំសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់។ * សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅដល់ក្រសួងសុខាភិបាលឱ្យពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឱ្យមានគ្រូពេទ្យគ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវេជ្ជសាស្ត្រក៏ត្រូវតែធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួនមានការទទួលស្គាល់ត្រឹមត្រូវ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិ និងពង្រឹងសមត្ថភាពនៅតាមស្ថាប័ន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្ស មានការយកចិត្តទុកដាក់ខ្លាំង ហើយស្ថានភាពសេដ្ឋកិច្ច … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង១ពាន់នាក់